Logo

MOEYS

គ្រូបង្រៀន
1
សិស្ស
2
វគ្គសិក្សា
0
ឈ្មោះពេញ
Ministry Of Education, Youth And Sport

តំបន់

ទីតាំង (ទីក្រុង/ភូមិ)
Phnom Penh

ផតថលសាលា

អាសយដ្ឋាន
#80, Preah Norodom Blvd

ទូរស័ព្ទ

អាសយដ្ឋានអ៊ីមែល

យោងតាមអនុក្រឹត្យលេខ ១៥៦.អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអប់រំ យុវជន និងកីឡាមានបេសកម្មដឹកនាំ គ្រប់គ្រង និង អភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើនក្នុងតំបន់និងសកលលោក។ 

ក្រសួងអប់រំ យុវជន និងកីឡា មានមុខងារ និងភារកិច្ចដូចតទៅ ៖

  • កំណត់នយោបាយអប់រំ យុវជន និងកីឡា សំដៅធានាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព
  • កសាងនីតិក្រមសម្រាប់អភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា
  • កសាងផែនការអនុវត្ត ពិនិត្យ តាមដាន និងវាយតម្លៃនយោបាយអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍធនធានមនុស្ស ព្រមទាំងលើកទិសដៅ និងវិធានការកែលម្អជាបន្តបន្ទាប់តាមគ្រប់មុខជំនាញ 
  • លើកកម្ពស់គុណភាពវិស័យអប់រំ យុវជន និងកីឡាឱ្យឆ្លើយតបទៅនឹងដំណាក់កាលនីមួយៗនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដើម្បីកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងចេះរួមរស់ជាមួយគ្នា
  • តម្រង់ទិសវិជ្ជាជីវៈ បំណិនជីវិត និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ភូមិសិក្សា
  • ពិនិត្យសំណើការបង្កើត ការបិទ ការរំលាយបញ្ចូលគ្នា ការបង្កើតជំនាញថ្មី ការបំបែក ការប្រែក្លាយ និងការទទួលស្គាល់គ្រឹះស្ថានសិក្សា និងថ្នាក់រៀនសាធារណៈ និងឯកជនគ្រប់ប្រភេទ និងគ្រប់កម្រិត
  • លើកកម្ពស់ការស្រាវជ្រាវដើម្បីអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា
  • គ្រប់គ្រង ត្រួតពិនិត្យ វាយតម្លៃដំណើរការសិក្សា ការនិពន្ធ ការផ្សាយ ការនាំចូលសៀវភៅសិក្សា និងឯកសារពាក់ព័ន្ធនឹងការបង្រៀន និងរៀនគ្រប់កម្រិតសិក្សា គ្រប់ភូមិសិក្សា និងដាក់ពិន័យ
  • ពិនិត្យលើការផ្តល់ បដិសេធ ដកហូតវិញ្ញាបនបត្រ ឬសញ្ញាបត្រ និងវាយតម្លៃកម្រិតវិញ្ញាបនបត្រ ឬសញ្ញាបត្រ ចេញដោយគ្រឹះស្ថានសិក្សានានាទាំងក្នុង​ និងក្រៅប្រទេស
  • ផលិត និងត្រួតពិនិត្យការផ្សព្វផ្សាយព័ត៌មានអប់រំ ការផ្សាយពាណិជ្ជកម្មសិក្សាតាមគ្រប់រូបភាព ពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន និងកីឡា
  • អភិវឌ្ឍការងារយុវជន និងការងារអប់រំកាយ​ និងកីឡា ដោយកំណត់វិធានគ្រប់គ្រងអប់រំ បណ្ដុះបណ្តាល និងបំប៉នបច្ចេកទេស
  • បង្កើនការយល់ដឹងអំពីវប្បធម៌ជាតិ និងវប្បធម៌អន្តរជាតិ
  • គ្រប់គ្រងបុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា
  • ពិនិត្យ និងផ្តល់យោបល់លើគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធ នឹងវិស័យអប់រំ យុវជន និងកីឡា